jump to navigation

សែនឈឺចិត្ត ខែកក្កដា 27, 2012

Posted by កំណាព្យស្នេហ៍មាស in ចម្រៀងក្នុងខ្សែភាពយន្ត, ចម្រៀងទោល, រស់ សេរីសុទ្ធា, ស្នាដៃលោក គង្គ ប៊ុនឈឿន, ស្នាដៃលោក ហាស សាឡន.
Tags: , , , , , , ,
trackback

បទភ្លេង និងទំនុកច្រៀង៖ លោក គង្គ ប៊ុនឈៀន

សម្រួលតន្រ្តី៖លោក ហាស សាឡន

ច្រៀងដោយ៖ រាជនីសម្លេងមាស រស់ សេរីសុទ្ធា

ដកស្រង់ពីប្រលោមលោករឿង «រឿងពិតរបស់ខ្ញុំ» និពន្ធដោយលោក គង្គ ប៊ុនឈឿន រៀបរាប់ពីជីវិតពិត របស់លោក សោម ថោង ហៅមនោផល និងនាង ច័ន្ទ ស៊ីម៉ុន (សព្វថ្ងៃរស់នៅ អាមេរិក)។ ក្នុងប្រលោមលោកនេះ មានមួយបទទៀត គឺបទ «ចម្រៀងមរណៈ» ដែលគ្រប់គ្នាហៅខុសថា «ខ្លងខែកហែកលោក» នោះ ឯបទ «សែនឈឺចិត្ត» នេះ ក៏ត្រូវបានគេយល់ខុសដែរថា ជាបទ «ម្តាយក្មេកមកលេង» តាមក្បាលនៃទំនុកច្រៀងទៅវិញដែរ។

ទំនុកច្រៀង

ម្តាយក្មេកមកលេង បងថ្លែងថាជាប់បង់កេ គ្មានពេលទំនេរ នឹងនៅជួបនិយាយលេង ស្រាប់តែទៅជិះ ស៊ីក្លូជាមួយស្រីផ្សេង ហើយឆ្លើយបង្វែង ថាប្រពន្ធចុងចៅហ្វាយ។

កាលនៅក្រក្រី ប្តីស្មោះតែនឹងមាន់ស្រែ ឥឡូវបងប្រែ ទៅស្នេហ៍នាងហង្សឆើយឆាយ នាំមកបញ្ឍឺ ឲ្យឈឺផ្សាក្តៅក្រហាយ ទាំងកូនទាំងម្តាយ ទ្រូងសែនចុកចាប់ក្រំឈាម។

ខ្ញុំដាក់កូនចោល កូនស្រែកទ្រហ៊ោ រត់ដេញស៊ីក្លូ ទាំងទឹកភ្នែកហូររហាម បងធ្វើព្រងើយ កៀកស្រីត្រេកកាម ម្តាយខ្ញុំប្រឹងហាម ស្មានថាខ្ញុំវិលស្មារតី។

នាងបដាចា រងគ្រោះព្រោះខ្លែងឆក់កូន រីឯរូបអូន ចម្បែងព្រោះខ្លែងឆក់ប្តី ខ្ញុំយំឱបកូន ប្រុសស្ងួនឱបថើបស្រីថ្មី បាត់មួយរាត្រី រូបស្រីស្ទើរក្ស័យសង្ខារ។

About these ads

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 684 other followers

%d bloggers like this: