jump to navigation

ស្ទូចត្រីក្នុងថ្លុក ខែ​មីនា 15, 2013

Posted by កំណាព្យស្នេហ៍មាស in ចម្រៀងទោល, ភ្លេងប្រជាប្រិយខ្មែរ, រស់ សេរីសុទ្ធា, រាំវង់​វ៉ោយហូ​ លេខ១, ស្នាដៃលោក វ៉ោយ ហូ.
Tags:
add a comment

បទភ្លេង និងទំនុកច្រៀង៖ លោក វ៉ោយ ហូ

ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា

ទំនុកច្រៀង

សន្ទូចអើយនែសន្ទូចដងធំ បងកុំស្ទូចពេលព្រលប់ បងអើយចាំស្ទូចពេលយប់ (២ដង) ស្ទូចពេលព្រលប់ មិនបានត្រីទេ។

ស្ទូចត្រីអើយនែស្ទូចត្រី​ក្នុងថ្លុក ស្រណុក​ជាង​ស្ទូចក្នុងបឹង ថ្លុកតូចស្រួលស្ទូចណាព្រលឹង (២ដង) កុំស្ទូចក្នុងស្ទឹងមិន​ប៉ះត្រីទេ។

ត្រីអូនអើយនែវា​ចាំក្នុងថ្លុក រើសមុខសន្ទូចណាបង បើសិនសន្ទូចបាក់ដង (២ដង) ឱបងអើយបងកុំស្ទូចត្រីអូន។

អរគុណ ​Borisot Khmer

សន្ទូចអត់នុយ ខែ​មីនា 15, 2013

Posted by កំណាព្យស្នេហ៍មាស in ចម្រៀងទោល, ភ្លេងប្រជាប្រិយខ្មែរ, ស៊ីន ស៊ីសាមុត, ស្នាដៃលោក ស៊ីន ស៊ីសាមុត.
Tags:
add a comment

បទភ្លេង និងទំនុកច្រៀង៖ លោក ស៊ីន ស៊ីសាមុត

ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ទំនុកច្រៀង

សន្ទូចបងមួយ សន្ទូចអើយអត់នុយ ត្រីណាប្រថុយ អើយក៏បានដោយសារ (២ដង)
សន្ទូចផ្លែធ្ងន់ មានតែអន់ឯណា គង់បានដោយសារ អើយមួយគ្រាមួយកាល។

សន្ទូចអត់នុយ ដងវាអើយក្រងុក ស្ទូចត្រីក្នុងថ្លុក អើយមិនដែលស្ទូចវាល (២ដង)
ស្ទូចបានម្តងៗ ប្រឹងវាត់អើយននៀល ត្រីឆ្តោត្រីរាលអើយស្ទូចបានទាំងអស់។

សន្ទូចផ្លែមាំ ត្រីខាំអើយមិនវៀច មិនបាក់មិនពៀច អើយដែករឹងល្អណាស់ (២ដង)
សន្ទូចដំណរ ត-កេរ្ត៍ឲ្យម្ចាស់ ស្ទូចត្រីឆ្វាក់ណាស់ អើយសន្ទូចអត់នុយ។

អរគុណ ​Borisot Khmer

អូនកូនលោកណា? ខែកក្កដា 5, 2012

Posted by កំណាព្យស្នេហ៍មាស in ចម្រៀងទោល, ភ្លេងប្រជាប្រិយខ្មែរ, ស៊ីន ស៊ីសាមុត, ស្នាដៃលោក ឯល ប៊ុនណា.
Tags:
4 comments

បទភ្លេង ទំនុកច្រៀង និងសម្រួលតន្រ្តី៖ កវីខ្លុយដែក ឯល ប៊ុនណា

ច្រៀងដោយ៖ អ្នកចម្រៀងឯក ស៊ីន ស៊ីសាមុត

បទនេះកើតពីគំនិតច្នៃប្រឌិតរបស់កវីរបស់យើងប៉ុនណោះ មិនខុសពីបទ «ដំបៅដួងចិត្ត» និង «ណារីនឹមនួន» នោះឡើយ។

ទំនុកច្រៀង

ស្រីអើយស្រីម៉ៅ គន់យូរទៅកំផ្លង់ៗ (២ដង) មុខមូលក្រឡង់ អើយដូចវង់ចន្ទ្រា (២ដង)។

ចង្កេះរាវក្លំ សក់វែងសមប៉ប្រះស្មា (២ដង) កូនចៅលោកណា អើយមេត្តាប្រាប់ផង (២ដង)។

ពិតជាស្រីខ្មែរ មានតំណែលល្អហ្មត់ហ្មង (២ដង) ឬកពារនួនល្អង អើយសក្តិសមឥតទាស់ (២ដង)។

ដើររកយូរហើយ បងមិនដែលឃើញសោះ (២ដង) ស្រីមានសម្រស់ អើយគឺរូបម៉ៅស្រី (២ដង)

ចិត្តរៀមស្ម័គ្រស្មោះ អើយតែស្រស់ម៉ៅស្រី៕

អធ្រាត្រឆ្មាក្អក ខែកក្កដា 5, 2012

Posted by កំណាព្យស្នេហ៍មាស in ចម្រៀងទោល, ភ្លេងប្រជាប្រិយខ្មែរ, ស៊ីន ស៊ីសាមុត, ស្នាដៃលោក អ៊ុយ ហ៊ែល.
Tags:
add a comment

បទភ្លេង និងទំនុកច្រៀង៖ លោក អ៊ុយ ហ៊ែល

ច្រៀងដោយ៖ អ្នកចម្រៀងឯក ស៊ីន ស៊ីសាមុត

ទំនុកច្រៀង

អធ្រាត្រឆ្មាក្អកមាន់គកដេកផ្អៀង កណ្តុរស្រែកច្រៀង ឆ្មាផ្អៀងគូទស្តាប់ គីង្គក់វាក្រត ដាស់គ្នាប្រយ៉ាប់ កេណ្ឌគ្នាជាទ័ពឲ្យទៅទាក់ដំរី។

អឺ អើយ ទៅទាក់ដំរី ៗ 

កន្ទុលអុកអើយនាងកើតឆ្នាំអី ម្តេចបានជាស្រី ល្អស្រស់ជាងគេ បើអូនបានបង បងមិនឲ្យខ្វល់ទេ មានពេលទំនេរអង្គុយមើលតែមុខ។

អឺ អើយ អង្គុយមើលតែមុខៗ

កំប៉ោ ប៉ោអើយ ស្លៀកខោកំពិត ប្រុសៗឆ្កួតចិត្ត ព្រោះត្បិតកំប៉ោ ផាមួងមិនស្លៀក មកស្លៀកឯខោ ដោយសារកំប៉ោ ប្រុសៗឆោឡោពេញភូមិ។

អឺ អើយ ប្រុសឆោឡោពេញភូមិៗ

ត្រឡនៗអើយ កុំស្រឡាញ់លោក កម្លោះគគោក ទុកលោកធ្វើបុណ្យ បើចង់បានប្តី ម្តេចមិនប្រាប់បងមុន ឥឡូវវាស៊ុន កូនមួយកន្ទេលទៅហើយ។

អឺ អើយ កូនមួយកន្ទេលទៅហើយ។

កណ្ឌៀងៗអើយ ដុះរៀងមាត់បឹង ស្រីតូចច្រឡឹងខឹងអ្វីនឹងបង មួយយប់ទល់ភ្លឺ អូនគេងបែរខ្នង អូនធ្វើបាបបងឲ្យបងគេងអត់ខ្នើយ។

អឺ អើយ ឲ្យបងគេងអត់ខ្នើយៗ

កុំឆ្លើយថាទេ ខែមិថុនា 30, 2012

Posted by កំណាព្យស្នេហ៍មាស in ចម្រៀងឆ្លងឆ្លើយ, ប៉ែន រ៉ន, ភ្លេងប្រជាប្រិយខ្មែរ, ស៊ីន ស៊ីសាមុត, ស្នាដៃលោក មែរ ប៊ុន, ស្នាដៃលោក ស្វាយ សំអឿ.
Tags: ,
add a comment

បទភ្លេង និងទំនុកច្រៀង៖ លោក ស្វាយ សំអឿ

សម្រួលតន្រ្តី៖ លោក មែរ ប៊ុន

ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត & អ្នកស្រី ប៉ែន រ៉ន

ថាសចម្រៀង៖ កម្ពុជា លេខ 45-66037 ខាង A នៅជាមួយបទ «រថយន្តថ្មី»

ទំនុកច្រៀង

ប៖ ស្រីស្រស់ សម្រស់គ្មានផ្ទឹម ចិត្តបងសង្ឃឹម សង្ឃឹមរាល់ថ្ងៃ

ស៖ ថយទៅកុំនិយាយណាថ្លៃ (២ដង) ខ្ញុំគ្មានបេតី នឹងថ្លៃសោះទេ (២ដង)

ស៖ ខ្ញុំមាន ខ្ញុំមានគូហើយ ប្រុសកុំឆ្លងឆ្លើយ នាំឲ្យខ្មាសគេ

ប៖ ចិត្តប្រុសពិតជាស្មោះនឹងស្នេហ៍ (២ដង) កុំឆ្លើយថាទេ ថាទេណាអូន (២ដង)