jump to navigation

កុំស្រលាញ់គេណាអូន ខែសីហា 22, 2012

Posted by កំណាព្យស្នេហ៍មាស in ចម្រៀងទោល, មាស ហុកសេង.
Tags:
add a comment

ស្តាប់សម្លេងលោក មាស ហុកសេង ម្តងមើល៍!

បទនេះមិនបានបញ្ជាក់ថា ទំនុកច្រៀង និងបទភ្លេងជាស្នាដៃកវីណានោះទេ!

—————-

ច្រៀងដោយ៖ លោក មាស ហុកសេង

ថាស ច័ន្ទឆាយា លេខ ៧០៣៨

ទំនុកច្រៀង

កុំស្រលាញ់គេណាព្រលឹង បងគ្មានរំពឹងថានឹងល្អឡើយ ប្រុសៗតែក្រៅពីរូបរៀមហើយ ម្ចាស់ថ្លៃអ្ហើយ មិនដែលចេះថ្នាក់ថ្នមស្រី។

កុំស្រលាញ់គេណាអូនណា រក្សាទឹកចិត្តស្នេហាមាសថ្លៃ ឲ្យស្រស់ឲ្យខ្ពស់ទើបមានតម្លៃ វាសនាស្រីនឹងជួបនិស្ស័យល្អបាន។

ជឿបងចុះ! ព្រោះបងជាប្រុសខុសប្រុសសាមាន បងថានេះ ព្រោះបងចង់បាន ឲ្យអូនជួបឋានសួគ៌ា។

កុំស្រលាញ់គេក្រៅពីបង នួនល្អងមុខតែរងទុក្ខវេទនា បើស្រលាញ់បង បងថ្នមពុំងា កាន់ដៃគ្នាបើកទ្វារវាសនាតទៅ។

អរគុណ  ​natesterx