jump to navigation

លាហើយសរកូឡាប ខែមិថុនា 21, 2012

Posted by កំណាព្យស្នេហ៍មាស in ចម្រៀងទោល, ស៊ីន ស៊ីសាមុត, ស្នាដៃលោក មែរ ប៊ុន, ស្នាដៃលោក ស៊ីន ស៊ីសាមុត, ស្នាដៃលោក ឡុង បូវិត.
Tags:
add a comment

ទំនុកច្រៀង៖ លោក ឡុង បូវិត

បទភ្លេង៖ លោក ស៊ីន ស៊ីសាមុត

សម្រួលតន្រ្តី៖ លោក មែរ ប៊ុន

ច្រៀងដោយ៖ អ្នកចម្រៀងឯក ស៊ីន ស៊ីសាមុត

ថាសចម្រៀង៖ ហ្កាណេហ្វូ K 008 (B)

ទំនុកច្រៀង

នឹកស្មានមិនត្រូវ ចិត្តពៅដូចភ្លៀង នេះជាចម្រៀង សំនៀងខ្លោចផ្សា អូនធ្លាប់ញញឹម សង្ឃឹមសច្ចា នឹងបាចផ្កាស្លា រៀបការតោងស្បៃ។

ឱកម្មដែលកើត ពេលស្រុកសង្គ្រាម ស្ម័គ្រចូលរួមឈាម ជីវាឆ្មើងឆ្មៃ លាមកថាផ្កា បន្លាថាស្បៃ នឹកឡើងអាល័យ ដៃធ្លាប់ប៉ះគ្នា។

ចាស់ទុំបានស្នើ ជណ្តើរធ្លាប់ឡើង ស្នេហ៍ស្រីរលើង ព្រោះកម្មវេរា សរកូឡាបព្រាត់ ក្បត់ចិត្តយោធា យប់ក្តៅរងារ កំព្រាក្នុងចិត្ត។

បងយំ អូនសើច បញ្ចើចបន្ថោក អ្នកតាតាំងគោក លោកដឹងរឿងពិត រដ្ឋផ្លាស់តម្រា សង្សារផ្សាស់ចិត្ត ផ្លាស់គ្មានអាណិត ជីវិតយុទ្ធជន។