jump to navigation

អូនរៀបការទាំងទឹកភ្នែក ខែមិថុនា 22, 2012

Posted by កំណាព្យស្នេហ៍មាស in ចម្រៀងទោល, ភ្លេងបុរាណខ្មែរ, រស់ សេរីសុទ្ធា, ស្នាដៃលោក ម៉ក់ ស៊ីវុត្ថា.
Tags: ,
add a comment

ទំនុកច្រៀង៖ លោក ម៉ក់ ស៊ី វុត្ថា

បទភ្លេង៖ ភ្លេងបុរាណខ្មែរ

ដឹកនាំវង់ភ្លេង៖ លោក ម៉ក់ ស៊ីវត្ថា

ច្រៀងដោយ៖ នាង រស់ សេរីសុទ្ធា

ថាសចម្រៀង៖ ហនុមាន លេខ 70.18 ខាង B នៅជាមួយបទ«ថ្ងៃស្អែកបែកគ្នា» របស់លោក ស៊ីន ស៊ីសាមុត

ទំនុកច្រៀង

រាត្រីនេះគ្មានដួងខែ ចង្អៀតចិត្តម៉្លេះទេ ឱស្នេហាអូនអើយ គេងកើយទុក្ខ ឥតស្បើយ ឡើយណា  ទ្រូងចុកពើតផ្សា មាតានិងបិតាបង្ខំអូន រៀបការគូថ្មី ចោលថ្លៃឲ្យនៅកំព្រា។

បងទៅច្បាំង តើដឹងទេ ថាអូនបានទៅគេ ចោលស្នេហ៍ឲ្យរងារ អូនផ្តាំតាមវាតា  ថាអូន នៅនឹកសង្សារ រៀបការទាំងយំយែក ទ្រូងស្ទើរបែក ទឹកភ្នែករាល់ថ្ងៃ ស្រម៉ៃឃើញតែបង។

ជាតិនេះហួសអស់ហើយ ឆ្នើមជីវិតអូនអើយ ជាតិក្រោយសច្ចាផ្សង សូមជួបដូចបំណង បងពិត រួមស្នេហ៍រួមស្និទ្ធ វមិត្រលុះអវសាន កុំបីខាន ដូចជាតិនេះប្រទះក្តីសុខ។