jump to navigation

បំពេរទិព្វសូដាចន្ទ ខែមិថុនា 30, 2012

Posted by កំណាព្យស្នេហ៍មាស in ចម្រៀងក្នុងខ្សែភាពយន្ត, ចម្រៀងឆ្លងឆ្លើយ, រស់ សេរីសុទ្ធា, ស៊ីន ស៊ីសាមុត, ស្នាដៃលោក ស៊ីន ស៊ីសាមុត.
Tags: , , ,
trackback

បទភ្លេង និងទំនុកច្រៀង៖ លោក ស៊ីន ស៊ីសាមុត

ច្រៀងដោយ៖ អ្នកចម្រៀងឯក ស៊ីន ស៊ីសាមុត & នាង រស់ សេរីសុទ្ធា

ថាសចម្រៀង៖ ភ្នំមាស នៅជាមួយបទ «អក្ខរាលោហិត» 

ដកស្រង់ពី៖ ខ្សែភាពយន្តរឿង «ទិព្វសុដាចន្ទ» របស់ផលិតក លោក ឡាយ ងួនហេង

ទំនុកច្រៀង

ស៖ អូនសែនសប្បាយពេកកន្លង ព្រោះបានរូបបងជាគូគាប់ ថ្វីត្បិតរូបបង អើយខ្សត់គោកទ្រព្យ ក៏គង់ជាភ័ព្វសំណាងអូនហើយ។

កន្ទេលរហែក ចានបែកបាក់ ក៏ជាមាសប្រាក់ មិនសាបសូន្យ នេះហើយវិមាន សម្រាប់អូន ឲ្យតែប្រុសស្ងួន ស្ម័គ្រប្រណី។

ប៖ បងសែនអាណិត ហើយខ្មាសខ្លួន ស្រីស្ងួនធ្វើម្តេចបងក្រក្រី ចិត្តបងចប់បានគ្រប់អ្វីៗ បំពេញចិត្តស្រីឲ្យសមស្នេហ៍។

ស្រីពោល៖ បងអើយអើយបង បងគេងទៅ រូបអូននិតនៅក្បែរនេះទេ អូនអង្គុយបក់ ថ្នមបំពេរ ប្រុសស្នេហ៍អូនស្មោះ អស់ពីប្រាណ។

ប៖ បងអើយគេងទៅ ឲ្យបានស្ងប់ អូនគ្របដណ្តប់ ប្រុសកំណាន់ ទាំងជើងលំអរដោយព្រះចន្ទ ប្រុសគេងឲ្យបានសុខសាន្តអើយ។

មតិ»

No comments yet — be the first.

បញ្ចេញមតិ